ភ្នំពេញ ៖ ផ្ទះល្វែង ផ្ទះជួល តូប ច្រើនល្វែង ទទួលរងខូចខាត ក្នុងហេតុការណ៍បាក់ស្រុតដីច្រាំងមាត់ទន្លេ អាជ្ញាធរ សមត្ថកិច្ច ចុះទៅអន្តរាគមន៍ជួយរុះរើ ដើម្បីជម្លៀសទៅដាក់កន្លែងមានសុវត្តិភាព កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងមាត់ទន្លេ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ផ្ទះចំនួន៦ល្វែង បន្ទប់ជួលចំនួន១៨បន្ទប់ តូបចំនួន៦ ទទួលរងខូចខាតក្នុងឧប្បត្តិហេតុខាងលើ ។

ករណីបាក់ស្រុតដីច្រាំងមាត់ទន្លេខាងលើ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ចុះទៅពិនិត្យ ជួយរុះរើ អុីវ៉ាន់ ជម្លៀសពលរដ្ឋទៅកន្លែងមានសុវត្តិភាព ហើយកំណាត់ផ្លូវតំបន់កើតហេតុ ត្រូវបានបិទហាមឃាត់ ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន ៕

អត្ថបទ÷តាតុងសែនជ័យ

Share.