សិល្បៈជាតិ៖ ត្បិតកម្មវិធី Miss Lakamo Cambodia គឺជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ ហើយក៏ជាកម្មវិធីទើបតែបង្កើតថ្មី ប៉ុន្តែកម្មវិធីនេះហាក់ទទួលបាននូវប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ជាពិសេសគឺសកម្មភាពចុងក្រោយដែលបេក្ខនារីម្នាក់ៗត្រូវថតប្រូម៉ូតក្បាច់គុនល្បុក្កតោខ្មែរ ដោយមានបេក្ខភាពខ្លះ ជួបរឿងនឹកស្មានមិនដល់រហូតដល់សម្រក់ទឹកភ្នែក។


តាមរយៈវីដេអូដែលបង្ហោះផ្សព្វផ្សាយមួយរបស់កម្មវិធី Miss Lakamo Cambodia ដែលបង្ហាញពីទិដ្ឋភាពជារួមនៃការថតរួមគ្នារបស់បេក្ខភាពទាំង២៥រូប នៅក្នុងឈុតល្បុក្កតោ ដើម្បីប្រូម៉ូតផ្សព្វផ្សាយក្បាច់គុនបុរាណមួយនេះ។ យ៉ាងណាមិញនៅក្នុងដំណើរការនោះក៏ជួបនូវរឿងរកាំរកូស និងបញ្ហាមួយចំនួនដែលធ្វើឱ្យដំណើរការមានភាពយឺតយ៉ាវ តែជារួមកម្មវិធីថ្ងៃនោះបានបញ្ចប់ដោយរលូន និងបានបង្រៀនមេរៀនសាមគ្គីភាពដល់បេក្ខភាពផងដែរ។


អាស្រ័យដោយមានធុរៈផ្ទាល់ខ្លួន ធ្វើឱ្យបេក្ខភាពខ្លះ មកមិនទាន់ ចំណែកខ្លះទៀត មានបញ្ហាគ្រួសារ តែទោះជាមានបញ្ហាបែបនេះក្ដី កម្មវិធីរបស់ខ្មែរមួយនេះនៅតែអាចជម្នះឧបសគ្គ ហើយអាចបញ្ចប់ទៅបានដោយជោគជ័យដែលសបង្ហាញឱ្យឃើញស្មារតី សាមគ្គី ចេះអត់អោន យោគយល់គ្នារវាងបេក្ខភាពនិងបេក្ខភាព ដែលមិនមែនមកប្រកួតស៊ីសាច់ហុតឈាម ដឹងតែពីយកឈ្នះយកចាញ់រៀងៗខ្លួន តែមកបង្ហាញសមត្ថភាពរៀងៗខ្លួន ដើម្បីឈ្នះ។


ភ្ជាប់ជាមួយនឹងវីដេអូខ្លីៗដែលកម្មវិធីបានបង្ហាញ កម្មវិធីក៏បានសរសេរ Caption ខ្លីមកជាមួយដែរថា៖
«Miss Lakamo ជាកន្លែងបណ្តុះបណ្តាល ឆន្ទៈ យុវជនទាំងអស់ដែលជាជនជាតិខ្មែរ រួមគ្នា សាមគ្គីគ្នា ចេះយោគយល់គ្នា អធ្យាស្រ័យគ្នា ដេីម្បីឆ្ពោះទៅមុខទាំងអស់គ្នាដេីម្បីគោលដៅរួមមួយ សមនិងពាក្យស្លោកមួយលេីកឡេីងថា (ចង្កឹះមួយបាច់គេកាច់មិនបាក់)។»

