លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ បានឈានដល់សប្តាហ៍ទី១៧ហើយ ខណ:ក្រុមបាល់ទះ Win Streak ដែលកីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពនៅបន្តឈរកំពូលតារាងបណ្តោះអាសន្នជាមួយ ៤១ពិន្ទុ ក្នុងចំណោម១៦ប្រកួត។

កម្មវិធីប្រកួតរបស់កីឡាករ វឿន វាសនា ឱ្យក្រុម Win Streak នៅលីគបាល់ទះតៃវ៉ាន់៖
- ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ ម៉ោង ៦:០០ល្ងាច Taipei Conti ប៉ះ Win Streak
- ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ ម៉ោង ១:០០ រសៀល Win Streak ប៉ះ Yunlin Mizuno។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

- Win Streak ៤៥ពិន្ទុ
- Pingtung Taipower ៣៤ពិន្ទុ
- Yunlin Mizuno ៣១ពិន្ទុ
- Taoyuan Falcon ២៥ពិន្ទុ
- Changhua SDTV ១២ពិន្ទុ
- Taipei Conti ៩ពិន្ទុ៕

