ភ្នំពេញក្រោន បន្តរក្សាតំណែងកំពូលតារាង នៃពានរង្វាន់លីគកំពូលកម្ពុជា ( Cambodian Premier League ) រដូវកាលឆ្នាំ២០២៤-២៥ គិតត្រឹមសប្តាហ៍ទី២០ ក្រោយឆ្លងកាត់ ១៨ប្រកួត ឈ្នះ១៥ប្រកួត ស្នើ២ និងចាញ់ ១ប្រកួត មាន ៤៧ពិន្ទុក្នុងដៃ និងជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ។

ចំណាត់ថ្នាក់ក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី២០៖
- ភ្នំពេញក្រោន ១៨ប្រកួត ស៊ុតបាន ៦៣គ្រាប់ របូតវិញ ២០គ្រាប់ មាន ៤៧ពិន្ទុ
- ព្រះខ័នរាជស្វាយរៀង ១៨ប្រកួត ស៊ុតបាន ៥៨គ្រាប់ របូតវិញ ១៣គ្រាប់ មាន ៤៦ពិន្ទុ
- វិសាខា ១៩ប្រកួត ស៊ុតបាន ៤៩គ្រាប់ របូតវិញ ២០គ្រាប់ មាន ៤១ពិន្ទុ
- បឹងកេត ១៨ប្រកួត ស៊ុតបាន ៤៣គ្រាប់ របូតវិញ ២៨គ្រាប់ មាន ២៧ពិន្ទុ
- អង្គរថាហ្គឺរ ១៨ប្រកួត ស៊ុតបាន ៣៧គ្រាប់ របូតវិញ ២២គ្រាប់ មាន ៣៣ពិន្ទុ
- ណាហ្គាវើលដ៍ ១៨ប្រកួត ស៊ុតបាន ៣១គ្រាប់ របូតវិញ ២៧គ្រាប់ មាន ៣០ពិន្ទុ
- អាយអេសអាយ ដង្កោសែនជ័យ ១៨ប្រកួត ស៊ុតបាន ២៩គ្រាប់ របូតវិញ ៣៥គ្រាប់ មាន ២៤ពិន្ទុ
- កងយោធពលខេមរភូមិន្ទ ១៨ប្រកួត ស៊ុតបាន ៣០គ្រាប់ របូតវិញ ៤៣គ្រាប់ មាន ១៨ពិន្ទុ
- ឡាយហ្វ ខេត្តព្រះសីហនុ ១៨ប្រកួត ស៊ុតបាន ១៦គ្រាប់ របូតវិញ ៤៨គ្រាប់ មាន ១០ពិន្ទុ
- ក្រសួងមហាផ្ទៃ ១៨ប្រកួត ស៊ុតបាន ១៦គ្រាប់ របូតវិញ ៦៥គ្រាប់ មាន ៥ពិន្ទុ
- គិរីវង់សុខសែនជ័យ ១៨ប្រកួត ស៊ុតបាន ១៦គ្រាប់ របូតវិញ ៦៧គ្រាប់ មាន ៥ពិន្ទុ

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

