ថ្លៃងក្នុងសន្និសិទសារព័ត៌មាន ស្ដីពីការចាកចេញរបស់លោកគ្រូ Jurgis Kalns នៅកីឡដ្ឋានព្រីនស៍ កាលពីរសៀលថ្ងៃទី៣ កុម្ភ: កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិបបាល់ទាត់វិសាខា បានបញ្ជាក់ពីការចាកចេញរបស់លោកគ្រូ គឺដោយសារមូលហេតុផ្ទាល់ខ្លួនរបស់គាត់ ហើយក្លិបក៏បានស្របតាមការសម្រេចចិត្តរបស់គាត់។

កញ្ញា អ៊ូ បញ្ញាសុកិត្យា បានបញ្ជាក់ពីមូលហេតុសំខាន់ៗមួយចំនួឈានដល់ការចាកចេញរបស់លោកគ្រូ Jurgis Kalns ដោយលោកគ្រូយល់ថា កម្រិតនៃការប្រកួតប្រជែងនៅក្នុងលីគកម្ពុជាមានភាពខុសប្លែកគ្នាឆ្ងាយពីកម្រិតនៃលីគដែលគ្រូបង្វឹកធ្លាប់បានធ្វើការធ្វើឱ្យគ្រូពិបាកសម្របខ្លួន។ មួយវិញទៀតបរិយាកាសទូទៅនៃលីគដូចជា ការសម្រេចចិត្តកាត់សេចក្តី ជាដើមជាកត្តាធាតុផ្សំនៃការសម្រេចចិត្តសុំលាឈប់។
លើសពីនេះ កត្តាផ្ទាល់ខ្លួនដែលធ្វើឱ្យគ្រូសម្រេចលាលែងពីតំណែង ដោយសារការរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងអាចមួយផ្នែកគ្រូសម្លឹងឃើញឱកាសការងារនៅក្លិបថ្មី។ កញ្ញានាយិកាបានបន្ថែមថា លោក Jurģis មានគម្រោងចាកចេញជាច្រើនដងហើយ ប៉ុន្តែក្លិបបានព្យាយាមសម្របសម្រួល ប៉ុន្តែចុងក្រោយក្លិបនៅតែគោរពការសម្រេចចិត្តរបស់គ្រូបង្វឹក។
ទស្សនាវីដេអូ លម្អិតរបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិបបាល់ទាត់វិសាខា ក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃទី៣ កុម្ភ: ២០២៥៖
គួរបញ្ជាក់ថា ក្លិបាបល់ទាត់វិសាខា បានប្រកាសតែងតាំង លោក Jurgis Kalns ជនជាតិឡេតូនី ជាគ្រូបង្គោលក្រុមបាល់ទាត់ឈុតធំ ក្លិបវិសាខា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នឹងបានចែកផ្លូវគ្នា នៅត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕



