ត្បូងឃ្មុំ៖ ស្ត្រី​ដៃ​រហ័ស ដែល​បាន​ធ្វើ​សកម្មភាព​លួចឆ្មក់កាត់ខ្សែក ជន​រងគ្រោះ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ គេច​មិន​ផុត បាន​ជាប់​អន្ទាក់​សមត្ថកិច្ច​។

ករណី​លួចឆ្មក់​កាត់ខ្សែ​ក ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ អឿន សូម៉ុន ភេទស្រី​វ័យ​៣៦ឆ្នាំ​ រស់នៅ​នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ទៅលើ​ជនរងគ្រោះ​ ឈ្មោះ​ ឡុង សេរីស័ក្ត ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅ​ចំណុច​ភូមិ សាទុំ​ ឃុំជាំង​ក្រវៀង ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ​ មិន​អាច​គេចផុត​ពី​ភ្នែក​និង​ច្រមុះ​សមត្ថកិច្ច​នោះ​ឡើយ។

ស្ត្រី​ដៃ​ស្អិត ឬ​ជនសង្ស័យខាងលើ​នេះ ត្រូវ​បាន​កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ​ ​បញ្ជូនខ្លួន​មកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការបន្ត

Share.