សៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកប្រាសាទបាគង ចុះល្បាតទប់ស្កាត់និងបង្ក្រាបការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីត្រង់ចំណុចព្រៃគុប ស្ថិតក្នុងភូមិគោកក្ដុល ឃុំកំពង់ភ្លុក រហូតដល់ចំណុចវល្លិ៍ប្រេង ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដកហូតបានឧបរណ៍ជាច្រើន ។

កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្លុក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថជំនាញជលផល និងសហគមន៍នេសាទកំពង់ភ្លុកចេញល្បាតដើម្បីទប់ស្កាត់បទល្មើសនេសាទក្នុងដែនសហគមន៍ ។ នេះបើតាមសមត្ថកិច្ចបានបញ្ជាក់។


សូមជម្រាបក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ក្បាល និងស្បៃមុងចំនួន៧ឈុត មានប្រវែង ៥០០ ម៉ែត្រ ចំរឹងចំនួន ៣០០ ដេីម និងប្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន ១០ គីឡូក្រាម ៕

