មហាផ្ទៃ៖ ឧកញ៉ាលក់ឡេឈ្មោះ Love Riya បានតាំងខ្លួនជាព្រះនាង ជ័យរាជទេវី មានបារមីចូលសណ្ឋិត បង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមវែកញែកព្រោងព្រាត និងធ្វើឱ្យខូចដល់តម្លៃវប្បធម៌របស់ខ្មែរ ហើយប៉ះពាល់ព្រះកិត្តិនាមព្រះមហាក្សត្របុព្វបុរសខ្មែរ។


ដូច្នោះហើយ ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានលេីបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ។



