ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៥ ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៥ ជើង​ទី២ ឈាន​មក​ដល់​វិញ រវាង​ភ្នំពេញក្រោន ជួប​ក្លិប​បាល់ទាត់​ឈើ​តុំ​ ខេត្តពោធិ៍សាត់ នៅកីឡដ្ឋាន Smart RSN ខណ:កងយោធពលខេមរភូមិន្ទ ជួប​អង្គរថាយហ្គឺរ នៅកីឡដ្ឋានស្តាតចាស់ ម៉ោង ៦:០០ល្ងាច។

ដោយ​ឡែក​សម្រាប់​ការប្រកួត​ថ្ងៃទី៦ កុម្ភ: ក្លិបបាល់ទាត់​វិសាខា នឹង​ត្រូវ​ជួប​ក្លិបបាល់ទាត់​ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប នៅ​ក្នុង​កីឡដ្ឋាន​ព្រីនស៍ ម៉ោង ៦:០០ល្ងាច។

​លទ្ធផល​វគ្គ១៦ក្រុមចុងក្រោយជើងទី១ ដូច​ខាង​ក្រោម៖

  • ឈើតុំ ខេត្តពោធិ៍សាត់ ០-២ ភ្នំពេញក្រោន
  • អង្គរថាយហ្គឺរ ០-៣ Tiffy Army
  • ឡាយអុិនឃីង ខេត្តសៀមរាប ០-៣ វិសាខា។

​លទ្ធផល​វគ្គគូផ្សេងៗទៀត៖

  • គិរីវង់​សុខសែនជ័យ ២-០ ឡាយហ្វ
  • ក្រសួងមហាផ្ទៃ ០-១ ណាហ្គាវើលដ៍
  • សមាគមកីឡាបាល់ទាត់ខេត្តកែប ០-៩ ព្រះខ័នរាជស្វាយរៀង
  • មន្ទីរ អយក ខេត្តកំពង់ចាម ១-៨ បឹងកេត
  • មន្ទីរ អយក ខេត្តកំពង់ចាម ១-៨ បឹងកេត (សរុប​ទាំង២ជើង ១-១៦)

ដូច​នេះ​បឹងកេត បាន​កក់កៅអី​វគ្គ ៨ក្រុម​ចុងក្រោយ​មុន​គេ ក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៥ ក្រោយ​យក​ឈ្នះ មន្ទីរ អយក ខេត្តកំពង់ចាម ទាំង២ជើង ក្នុង​លទ្ធផល ១៦-១៕

Share.