នៅថ្ងៃសៅរ៍ ទី៨ កុម្ភ:នេះ នឹងមានការប្រកួតដ៏ជក់ចិត្តមួយរវាង បឹងកេត និង ISI ដង្កោសែនជ័យ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៤-២៥ ដើម្បីដណ្ដើយក ៣ពិន្ទុ ក្ដោបយកឱកាសបន្តយកតំណែក Top6 ខណ: ២ក្រុមនេះត្រូវមានភារកិច្ច ២ប្រកួតដូចគ្នា។

មុនឈានដល់ការប្រកួត មកដឹងពីប្រវត្តិជួបគ្នា ៣លើកចុងក្រោយ ដូចខាងក្រោម៖
- ថ្ងៃទី២៧ តុលា ២០២៤៖ ISI ដង្កោសែនជ័យ ៤-៤ បឹងកេត (លីគកំពូលកម្ពុជា)
- ថ្ងៃទី៧ មេសា ២០២៤៖ ISI ដង្កោសែនជ័យ ២-៣ បឹងកេត (លីគកំពូលកម្ពុជា)
- ថ្ងៃទី១៤ មករា ២០២៤៖ បឹងកេត ៤-១ ISI ដង្កោសែនជ័យ (លីគកំពូលកម្ពុជា)
ដោយឡែក ៥ក្រុមបានកក់កៅអី Top6 រួចរាល់បន្ទាប់មានពិន្ទុដាត់មាន ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, អង្គរថាហ្គឺរ និងណាហ្គាវើលដ៍ ងាកមកបឹងកេត និងអាយអេសអាយ ដង្កោសែនជ័យ នឹងត្រូវប្រជែងគ្នាដើម្បីដណ្ដើមកៅអី Top6 មួយចុងក្រោយ។

បឹងកេត ឈរលេខ៦ ឆ្លងកាត់ ១៨ប្រកួត មាន ២៧ពិន្ទុ ២ប្រកួតបន្ទាប់របស់ បឹងកេត មាន៖
- ថ្ងៃទី៨ កុម្ភ:៖ បឹងកេត ប៉ះ អាយអេសអាយ ដង្កោសែនជ័យ នៅពហុកីឡដ្ឋានជាតិ
- ថ្ងៃទី១៥ កុម្ភ:៖ បឹងកេត ប៉ះ វិសាខា នៅពហុកីឡដ្ឋានជាតិ

អាយអេសអាយ ដង្កោសែនជ័យ ឈរលេខ៧ ឆ្លងាកាត់ ១៨ប្រកួត មាន ២៤ពិន្ទុ ២ប្រកួតបន្ទាប់របស់ អាយអេសអាយ ដង្កោសែនជ័យ មាន៖
- ថ្ងៃទី៨ កុម្ភ:៖ បឹងកេត ប៉ះ អាយអេសអាយ ដង្កោសែនជ័យ នៅពហុកីឡដ្ឋានជាតិ
- ថ្ងៃទី១៦ កុម្ភ:៖ អាយអេសអាយ ដង្កោសែនជ័យ ប៉ះ ភ្នំពេញក្រោន កីឡដ្ឋាន AIA KMH Park
យ៉ាងណាមិញសម្រាប់ក្រុមទាំង៤ ដែលអស់ឱកាសប្រជែងពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League ) រដូវកាលឆ្នាំ២០២៤-២៥ បើទោះជានៅសល់ប្រកួតក្នុងដៃទៀតក៏ដោយ។
កងយោធពលខេមរភូមិន្ទ ១៨ប្រកួត មាន ១៨ពិន្ទុ (ឈ្នះ៥ ដ្មើ៣ និងចាញ់១០)

ឡាយហ្វ ខេត្តព្រះសីហនុ ១៨ប្រកួត មាន ១០ពិន្ទុ (ឈ្នះ២ ស្មើ៤ និងចាញ់១២)

ក្រសួងមហាផ្ទៃ ១៨ប្រកួត មាន ៥ពិន្ទុ (ឈ្នះ១ ស្មើ២ និងចាញ់១៥)

គិរីវង់សុខសែនជ័យ ១៩ប្រកួត មាន ៥ពិន្ទុ (ឈ្នះ១ ស្មើ២ និងចាញ់១៦)


