កាល​ពីថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កន្លងទៅថ្មីៗនេះ ពន្ធនាគារខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា។

កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលប្រជុំពន្ធនាគារខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដោយ​មាន​ លោក វរអគ្គានុរក្ស.១ ថោង សុវណ្ណរ៉ា តំណាងប្រធានពន្ធនាគារខេត្តស្វាយរៀង ដឹកនាំ​មន្ត្រី​ជំនាញ ប្រជុំ​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា​ដើម្បី​ពិនិត្យនិង​វាយតម្លៃ​កម្រិតកែប្រែរបស់ទណ្ឌិត​សរុប​ចំនួន ៤៥នាក់ (ក្នុង​នោះ​មាន​ស្ត្រី​៤នាក់) ដើម្បី​ដាក់ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​ និង​លើកលែងទោស ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាលទ្ធផលអង្គប្រជុំសម្រេចដាក់សំណើស្នើសុំដល់ទណ្ឌិត សរុបចំនួន ៣៥នាក់ ស្រ្តី០២។

Share.