ករណីឆាបឆេះក្លឹប មីត ណាយ ព្រីមៀរ យ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានអ្នកស្លាប់និងរបួសច្រើននាក់ ចំណែកអាគារក្លិប ម៉ូតូ រួមទាំងសម្ភារ:ខូចខាតទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច មីត ណាយ ព្រីមៀរ ក្លឹប ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។





យោងតាមរបាយការណ៍បានអោយដឹងថា ម្ចាស់ទីតាំងឈ្មោះ សេង មួយឡេង ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ ម្ចាស់ក្លឹបកំសាន្ត។ អគ្គិភ័យឆាបឆេះប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ៣៥ម៉ែត្រX៤០ម៉ែត្រ។ ខូចខាតសម្ភារៈ ឆេះក្លឹបកំសាន្តចំនួន ០១ក្លឹប, ម៉ូតូចំនួន ០៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រx០៥ម៉ែត្រ ចំនួន ០១បន្ទប់។ ក្នុងហេតុការណ៍អគ្គិភ័យនេះដែរបណ្ដាលអោយមនុស្សស្លាប់ចំនួន ០២នាក់ ( ប្រុស ០២នាក់) របួសចំនួន ០៥នាក់ (ប្រុស ០៥នាក់ របួសធ្ងន់)។ រថយន្តការិ. អគ្គិភ័យ ចេញបាញ់ពន្លត់ចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ឲចំនួន ៤០ឡាន ស្មើរនឹង ១៦០ម៉ែត្រគូប ។ រថយន្តជំនួយ ៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន។




រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន។ រថយន្តអគ្គិភ័យកងពលតូចលេខ៧០ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន។ រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន។ រថយន្តអគ្គិភ័យសួនឧស្សាហ៍កម្មកាណាឌីយ៉ាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន។ រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន។ ពន្លត់ចប់នៅម៉ោង ១៣នឹង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហេតុបង្កជាអគ្គិភ័យបណ្ដាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គីភ័យ៕

