
ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) វគ្គផ្តាច់ព្រ័ត្ររវាងក្លិបបាល់ទាត់ភ្នំពេញក្រោន ទល់នឹងវិសាខា នឹងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៥ ម៉ោង ៤:០០ល្ងាច នៅកីឡដ្ឋានស្តាតចាស់។

លទ្ធផលវគ្គជម្រុះមុនឈានដល់វគ្គផ្តាច់ព្រ័ត្រ៖


ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដែលគ្រោងនឹងបញ្ជប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់ និងយកក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់លេខ៤ ដើម្បីប្រជែងជើងឯក។
គួរបញ្ជាក់ថា ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2024-25 គឺជាលើកទី៣ ហើយដោយលើកដំបូងធ្វើ ឡើងនៅឆ្នាំ២០២០-២០២១ ដោយម្ចាស់ជើងឯកគឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវលុបចោល ដោយសារការរីករាលដាលជំងឺកូវីដ) ខណ:នៅរដូវកាលឆ្នាំ២០២១-២០២២ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន៕

