ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបញ្ចៀសចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រ បន្ទាប់ពីមន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញបានសិក្សារួចមក ក៏បានស្ទូចរបាំងថ្មនិងរនាំងដែកដាក់ទ្រូងផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ ដែលកន្លងមកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយមនុស្សស្លាប់ជាញឹកញាប់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះមន្រ្តីជំនាញនៃមន្ទីរសាធារណការរាជធានីភ្នំពេញបានចាប់ផ្ដើមស្ទូចយករបាំងថ្មនិងរនាំងដែកយកមកដាក់ទ្រូងផ្លូវនៅកំណាត់ផ្លូវ៦០ម៉ែត្រ ដែលស្ថិតនៅមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។

បើតាមប្រជាពលរដ្ឋ លក់ដូរនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បានឱ្យដឹងថា ក្នុងមួយរយៈពេលក្រោយមកនេះ ពួកគាត់បានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ហាក់មិនមានការកើតឡើងញឹកញាប់ដូចពេលមុននោះទេ ពិសេសការបើកបរធ្វើដំណើររបស់ពលរដ្ឋអ្នកបញ្ជារយានយន្ត ហាក់ចូលរួមគោរពបានល្អប្រសើរជាងមុន ដោយមិនសូវមានអ្នកបន្តបើកបរលឿនៗទៀតនោះឡើយ ខណះដែលសមត្ថកិច្ចនៅតែបន្តយកចិត្តទុលដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ទាំងយប់ទាំងថ្ងៃផងដែរ។ ដែលកន្កងទៅអ្នកបញ្ជាយាន្តរថយន្តគ្រប់ប្រភេទបានបើកបរក្នុងល្បឿនលឿនៗមិនមានការប្រុងប្រយ័ត្នបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់បណ្ដាលអោយមនុស្សស្លាប់និងរបួស ហើយភាគច្រើនគឺបណ្ដាលមនុស្សស្លាប់។

សូមបញ្ជាក់ផងដែរថា ការកំណត់ល្បឿននៅលើផ្លូវ៦០ម៉ែត្រ គឺក្រោម៦០km/h គិតចាប់ពីស្តុប៥០ម៉ែត្រ ដល់ស្តុបសឺដែស ។ ដោយឡែកពីស្តុបសឺដែស ដល់ស្ពានអាកាសមរតកតេជោ គឺកំណត់ត្រឹម 40Km/h ប៉ុណ្ណោះ ។ បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណះការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានគូសគំនូសសញ្ញាចរាចរណ៍ នៅលើដងផ្លូវខាងលើ និងដាក់ទ្រូងផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអ្នកដំណើរកំណត់ចំណាំចូលរួមគោរពគំនូសសញ្ញាទាំងអស់គ្នា៕

អត្ថបទ៖ សេងសាវី

Share.