កងទ័ពការពារជាតិ ១០,០០០នាក់ និងរថយន្តកងទ័ពម៉ិកស៊ិក បានធ្វើដំណើរតាមបណ្តោយព្រំដែនភាគខាងជើងរវាងទីក្រុង Ciudad Juárez និង El Paso រដ្ឋតិចសាស់ កាលពីថ្ងៃពុធ សប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងពន្ធលើប្រទេសម៉ិកស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ការពង្រាយកងទ័ពនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងពន្យារពេលការដាក់ពន្ធលើប្រទេសម៉ិកស៊ិកយ៉ាងហោចណាស់ ១ខែ។ ជាថ្នូរនឹងការពន្យាពេល ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសន្យាថា លោកស្រីនឹងបញ្ជូនឆ្មាំជាតិរបស់ប្រទេសទៅពង្រឹងព្រំដែន និងបង្ក្រាបការរត់ពន្ធសារធាតុញៀន fentanyl។

លោក Trump បានប្រកាសភាពអាសន្ននៅតាមព្រំដែន បើទោះបីជាកម្រិតនៃការធ្វើចំណាកស្រុក និងការនាំចូលសារធាតុញៀន fentanyl ធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុនក៏ដោយ។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងធ្វើបន្ថែមទៀត ​ដើម្បីបញ្ឈប់ការជួញដូរកាំភ្លើងរបស់អាមេរិក ទៅប្រទេសម៉ិកស៊ិក ដោយក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស ក្នុងចេតនាបញ្ឆេះអំពើហឹង្សានានា៕

បើតាមមេដឹកនាំឆ្មាំជាតិម្នាក់ បានឱ្យដឹងថា កាល​ពី​ថ្ងៃ​អង្គារ កម្លាំង​ដំបូង​ក្នុង​ចំណោម​កម្លាំង​ចំនួន ១០,០០០នាក់​បាន​មក​ដល់​ទីក្រុង​ជាប់​ព្រំដែន។ ប្រតិបត្តិការនេះ គឺផ្ដោតជាចម្បងដើម្បីការពារការជួញដូរគ្រឿងញៀនពីម៉ិកស៊ិកទៅកាន់សហរដ្ឋអាមេរិក ភាគច្រើនជាសារធាតុញៀន fentanyl៕

ប្រភព៖ AP News

Share.