សៀមរាប ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង អ្នកបើកបរធ្វេសប្រហែស ទោះជាដឹងថាមានបញ្ហាជាប់ហ្វ្រាំងហើយនៅតែព្យាយាមបន្តបើក រហូតដល់ឆេះកង់រាលដល់រថយន្តសន្ធោសន្ធៅសល់តែគ្រោងដែរ ម្ចាស់លែងរវល់បានគេចខ្លួនបាត់ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងខាងលើ ម្ចាស់អ្នកបើកបរ ទោះជាដឹងថាមានបញ្ហាជាប់ហ្វ្រាំងហើយ នៅតែព្យាយាមបើកបរ រហូតដល់ក្តៅឆេះកង់រាលដល់រថយន្តទាំងមូល សន្ធោសន្ធៅ ម្ចាស់មុននៅមើលជួយគ្រប់គ្រងស្ថានការណ៍ ឡើងជិះរថយន្តឈ្នួលគេចខ្លួនបាត់ ទុករថយន្តចោល បណ្តោយឱ្យភ្លើងឆាបឆេះសល់តែគ្រោងដែក ។

បន្ទាប់ពីកើតមានបញ្ហាភ្លើងឆឹះរថយន្ត កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកក្រឡាញ់ ចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង៕

Share.