យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា យន្តហោះឯកជនមួយគ្រឿងបានធ្លាក់នៅក្នុងខេត្តភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីរសៀលថ្ងៃព្រហស្បតិ៍ សប្ដាហ៍ បណ្ដាលឱ្យមនុស្ស ៤នាក់ ក្នុងនោះមានជនបរទេស ៣នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន បាននិយាយថា យន្តហោះនេះ គឺជាយន្តហោះ Beech King Air 350 ហើយយើងរកឃើញសាកសពមនុស្សចំនួន ៤នាក់។ ជាមួយគ្នា ប៉ូលិសក្នុងតំបន់​ ​កំពុង​តែពិនិត្យ​លើ​ករណី​គ្រោះថ្នាក់​នេះ ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះទាំងអស់នោះ។

ប៉ូលីស​បានឱ្យ​ដឹង​ថា ឧបទ្ទវហេតុនេះ​បាន​កើតឡើង​នៅទីក្រុង Ampatuan ភាគខាងត្បូងប្រទេសហ្វីលីពីន កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី៦ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) ។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ហ្វីលីពីន ​បាន​បញ្ជាក់​ពី​ការ​ធ្លាក់​យន្តហោះ​នេះ ប៉ុន្តែ​មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត​ពីមូលហេតុនៃការធ្លាក់នេះនៅឡើយ​ទេ៕

ប្រភព៖ Xinhua

Share.