ពានរង្វាន់បាល់ទាត់ក្លិបក្នុងតំបន់អាស៊ាន Asean Club Championship រដូវកាលឆ្នាំ២០២៤-២៥ បានរកឃើញ៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្នុងនោះរួមមាន៖

  • ពូល A ក្រុម BG Pathum United របស់ថៃ និង PSM Makassar របស់ប្រទេសឥណ្ឌូណេស៊ី។
  • ពូល B ក្រុម Cong An Hanoi របស់វៀតណាម និង Buriram United របស់ថៃ។

តារាងចំណាត់ថ្នាក់ពូល A

តារាងចំណាត់ថ្នាក់ពូល B

កម្មវិធីប្រកួតវគ្គ៤ក្រុមចុងក្រោយ

ជើងទី១៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥

  • PSM Makassar ប៉ះ Cong An Hanoi
  • Buriram United ប៉ះ BG Pathum United

ជើងទី១៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

  • Cong An Hanoi ប៉ះ PSM Makassar
  • BG Pathum United ប៉ះ Buriram United

រំលឹកថា ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន ​រៀបចំ​ឡើង​២​លើករួចមកហើយ ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី។

ចំណែក​ក្រុម​ដំណាង​ឱ្យ​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់​នេះ​គឺ​ នៅ​ឆ្នាំ​២០០៣ ក្រុម ​Samart United (បច្ចុប្បន្ន​ភ្នំពេញក្រោន) ហើយ​នៅ​ឆ្នាំ​២០០៥ ​ក្រុម​ណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕

Share.