ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤-២៥ កំពុងដំណើរការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ស្របពេលដែលក្រុមចំនួន៤បានកក់កៅអីឡើងទៅវគ្គ៨ក្រុមមុខគេ ក្នុងនោះរួមមាន៖ វិសាខា, បឹងកេត, ភ្នំពេញក្រោន, Tiffy Army ។

ចំណែកឯកីឡាករដែលមានវ័យចំណាស់់ជាងគេចំនួន៩នាក់ជាប់ឈ្មោះសម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ រដូវកាលឆ្នាំ២០២៤-២៥ នេះ គឺជាកីឡាករដែលកំពុងប្រកបអាជីពអាជីបនៅក្លិបចំនួន៤ និងក្រុមតំណាងខេត្តចំនួន៤។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ៨នាក់ ដែលមានវ័យចំណាស់ជាងគេ៖

  • ទី១) កីឡាករ កាំង សេន របស់ក្រុមអាយអេសអាយ ដង្កោសែនជ័យ មានវ័យ៤១ឆ្នាំ
  • ទី២) កីឡាករ ចាន់ សាឌីន របស់ក្រុមខេត្តកំពង់ចាម មានវ័យ៣៨ឆ្នាំ
  • ទី៣) កីឡាករ គួច សុកុម្ភៈ របស់ណាហ្គាវើលដ៍ មានវ័យ៣៨ឆ្នាំ
  • ទី៤) កីឡាករ រម៉ីល ចាន់រ៉ា របស់ខេត្តត្បូងឃ្មុំ មានវ័យ៣៦ឆ្នាំ
  • ទី៥) កីឡាករ សើ សាអ៉ីត របស់ខេត្តកែប មានវ័យ៣៥ឆ្នាំ
  • ទី៦) កីឡាករ ឡេង មករា របស់ណាហ្គាវើលដ៍ មានវ័យ៣៥ឆ្នាំ
  • ទី៧) កីឡាករ គួច ដានី របស់ណាហ្គាវើលដ៍ មានវ័យ៣៥ឆ្នាំ

រំលឹកថា សម្រាប់ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥នេះ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ខណ:ជើងឯកថ្នាក់​ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បាន​ទៅលើ​ក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង។

គួរបញ្ជាក់ថា សម្រាប់​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះ​បន្ត​បែងចែក​ជា​២កម្រិត ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​ក្នុង​នោះ ទី១) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត និង​ទី២) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ។ ក្រោយ​រក​ឃើញ​ក្រុម​ជើង​ជើងឯក​ និង​កូតា ចេញ​ពី​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ខេត្ត​៕

Share.