ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី ០៨ខែកុម្ភៈឆ្នាំ២០២៥ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ពេជ ពិសិដ្ឋ ដែលតាំងខ្លួនថាជាលោកតា ស៊ិន ស៊ីសាមុត ចាប់ជាតិទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចេញលិខិតកោះហៅអញ្ជើញឈ្មោះ ពេជ ពិសិដ្ឋ ភេទប្រុសជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៧៩៣១៧០(០១) ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះ១០១ អឺ៣ហ្សិត ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអាគារ(L) ជាន់ទី០១ ក្រសួងមហាផ្ទៃ នាថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ ២០២៥ វេលាម៉ោង ៩.០០នាទីព្រឹក។

សូមបញ្ជាក់ថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាការពីរសៀលថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ ពិសិដ្ឋ ដែលតាំងខ្លួនជាលោកតា ស៊ិន ស៊ីសាមុតចាបជាតិ និងកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញទាំងព្រឹកថ្ងៃទី ០៨ខែកុម្ភៈឆ្នាំ ២០២៥។

អត្ថបទ÷ចតុម្មុខ

Share.