បឹង​កេត យក​ឈ្នះ ISI ដង្កោសែនជ័យ ក្នុង​លទ្ធផល ៨-១ នៃពានរង្វាន់​លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៤-២៥ នាល្ងាច​ថ្ងៃទី៨ កុម្ភ: ក្នុង​ពហុកីឡដ្ឋានជាតិ ​ដណ្ដើ​បាន ៣ពិន្ទុ ក្ដោបបាន​ឱកាសតំណែក Top6 បើទោះជានៅសល់ ១ប្រកួត​ទៀត។

បឹងកេត ឆ្លងកាត់ ១៩ប្រកួត មាន ៣០ពិន្ទុ ខណ:នៅសល់ ១ប្រកួតបន្ទាប់ នៅថ្ងៃទី១៥ កុម្ភ: ត្រូវ​ជួប​វិសាខា នៅពហុកីឡដ្ឋានជាតិ។ ដោយឡែក អាយអេសអាយ ដង្កោសែនជ័យ ឆ្លងាកាត់ ១៩ប្រកួត មាន ២៤ពិន្ទុ ១ប្រកួតបន្ទាប់ នៅថ្ងៃទី១៦ កុម្ភ: ត្រូវ​ជួប ភ្នំពេញក្រោន ក្នុងកីឡដ្ឋាន AIA KMH Park។

តារាងចំណាត់​ថ្នាក់ បច្ចុប្បន្ន ក្រោយ​ប្រកួត​ចប់​ថ្ងៃទី៨ កុម្ភ: ២០២៥៖

កម្មវិធីប្រកួត សម្រាប់​ សប្ដាហ៍ទី២១ ថ្ងៃទី៨-៩-១០ កុម្ភ: ឆ្នាំ២០២៥៖

ដោយ​ឡែក​ ៥ក្រុម​បាន​កក់​កៅ​អី Top6 មុនគេបន្ទាប់​មាន​ពិន្ទុដាត់​មាន ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, អង្គរថាហ្គឺរ និងណាហ្គាវើលដ៍ ងាក​មក​បឹងកេត និងអាយអេសអាយ ដង្កោសែនជ័យ នឹង​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ដណ្ដើម​កៅអី Top6 មួយ​ចុង​ក្រោយ។

យ៉ាង​ណាមិញ​សម្រាប់​​ក្រុម​ទាំង៤ ដែល​អស់ឱកាសប្រជែង​ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League ) រដូវកាលឆ្នាំ២០២៤-២៥ បើទោះជានៅ​សល់​ប្រកួត​ក្នុង​ដៃ​ទៀតក៏ដោយ មាន៖ កងយោធពលខេមរភូមិន្ទ ឡាយហ្វ ខេត្តព្រះសីហនុ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងគិរីវង់សុខសែនជ័យ៕

Share.