សៀមរាប ៖ អគ្គិភ័យឆាបឆេះហាងលក់គ្រឿងសម្អាង យុីហោ Nature Republic ដោយសារទុស្សចរន្តអគ្គិសនី បង្កឱ្យភ្ញាក់ផ្អើលទាំងព្រឹក សមត្ថកិច្ច រថយន្តពន្លត់ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវព្រះសីហមុនី(ស៊ីវត្ថា) ត្រង់ចំណុចមុខសណ្ឋាគារ សោមាទេវី ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

គ្រោះអគ្គិភ័យខាងលើខណៈដែលម្ចាស់ទីតាំងកំពុងរៀបចំបើកទ្វារលក់ដូរ ស្រាប់តែទុស្សេចរន្តអគ្គិសនី ហុយផ្សែង ឆាបឆេះ ។ ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យស្នងការខេត្ត ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញ រងខូចខាតសម្ភារៈអស់មួយចំនួន៕

អត្ថបទ៖ តាតុងសែនជ័យ

