ភ្នំពេញ ៖ ក្រុមក្មេងទំនើង២៧នាក់ បង្កអសន្តិសុខក្នុងរាជធានីភ្នំពេញ លួច ឆក់ ប្លន់ បន្ទាប់ពីកម្លាំងព្រហ្មទណ្ឌស្នងការក្រុង កម្លាំងបណ្តាខណ្ឌបង្ក្រាបចាប់ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបង្ហាញមុខ មុននឹងបញ្ជូនទៅកាន់តុលាកាចាត់ការបន្តតាមនីតិវិធី ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើង ទាំង២៧នាក់ បង្កអសន្តិសុខ ប្រព្រឹត្តល្មើស ក្នុងរាជធានី លួច ឆក់ ប្លន់ ហើយត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងបណ្តាខណ្ឌ បង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ។



បន្ទាប់ពីចាប់ខ្លួនបានជនសង្ស័យទាំង២៧នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខ នៅស្នងការនគរបាលរាជធានីភ្នំពេញមុននឹងបញ្ជូនទៅតុលាកាក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖តាតុងសែនជ័យ

