ព្រះសីហនុ ៖ រថយន្តឃ្លុបដឹកអុីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ខណៈដែលកំពុងបើកបរ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះសន្ធោសន្ធៅ រងខូចខាតទាំងរថយន្ត ទាំងអុីវ៉ាន់ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

រថយន្តជួបគ្រោះអគ្គិភ័យឆាបឆេះ ម៉ាកហុីយ៉ាន់ដាយ ឃ្លុប ពណ៌លឿន ពាក់ស្លាកលេខ ភ្នំពេញ 3G-7197 ដឹកអុីវ៉ាន់បញ្ញើ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អ្នកបើកបរឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ៣២ឆ្នាំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តដឹកអុីវ៉ាន់បញ្ញើចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅសាខា នៅក្រុងព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុចកើតហេតុរថយន្តជួបបញ្ហាឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គិភ័យឆាបឆេះតែម្តង ។

ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ធធិការដ្ឋានស្រុកកំពង់សិលាមួយគ្រឿងចេញទៅជួយអន្តរាគមន៍ ប្រើប្រាស់ទឹកអស់៥សុីទែនទើបភ្លើងរលត់ រថយន្តរងខួចខាតទាំងស្រុង អស់ទាំងអុីវ៉ាន់ក្នុងឃ្លុបទៀតផង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.