គិរីវង់សុខសែនជ័យ នឹងធ្វើដំណើរទៅកាន់កិឡដ្ឋាកងយោធពលខេមរភូមិន្ទ ដើម្បីជួបក្រុមម្ចាស់ផ្ទះ Tiffy Army នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) ឆ្នាំ២០២៤-២៥ សប្តាហ៍ទី២១ ថ្ងៃច័ន្ទ ទី១០ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីល្ងាច។

សម្រាប់ការជួបគ្នារបស់គិរីវង់សុខសែនជ័យ ជាមួយ Tiffy Army នៅល្ងាចនេះដែរ គឺជាការប្រកួតចុងក្រោយ នៅជុមទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) ឆ្នាំ២០២៤-២៥។ បច្ចុប្បន្នគិរីវង់សុខសែនជ័យ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ឆ្លងកាត់ ១៩ប្រកួត ឈ្នះ១ប្រកួត ស្មើ ២ប្រកួត និងចាញ់ ១៦ប្រកួត មាន ៥ពិន្ទុក្នុងដៃ។
ខណ:លទ្ធផលថ្ងៃអាទិត្យ ទី៩ ខែកុម្ភ: ឆ្នាំ២០២៥៖
- អង្គរថាយហ្កឺរ ១-១ ភ្នមពេញក្រោន នៅកីឡដ្ឋាន អាគីហីរ៉ូ កាតុ
- ឡាយហ្វ ខេត្តព្រះសីហនុ ១-៣ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ឡាយហ្វេ
- ក្រសួងមហាផ្ទៃ ១-២ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន AIA KMH Park
ដោយឡែកសម្រាប់ បឹងកេត បានយកឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ៨-១ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៤-២៥ នាល្ងាចថ្ងៃទី៨ កុម្ភ: ក្នុងពហុកីឡដ្ឋានជាតិ ដណ្ដើមបាន ៣ពិន្ទុ ក្ដោបបានឱកាសតំណែក Top6 បើទោះជានៅសល់ ១ប្រកួតទៀត។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឡើងទៅឈរកំពូលតារាងលីគកំពូលកម្ពុជា (Cambodian Premier League) វិញនៅសប្តាហ៍ទី២១ ក្រោយយកឈ្នះឡាយហ្វ ខេត្តព្រះសីហនុ ៣-១ ខណ:ភ្នំពេញក្រោន ស្មើអង្គរថាយហ្គឺរ ១-១ សប្តាហ៍ទី២១ ថ្ងៃអាទិត្យ ទី៩ ខែកុម្ភ: ឆ្នាំ២០២៥៕


