សិល្បៈជាតិ៖ តារាសម្ដែងជួរមុខនៅក្នុងប្រទេសកម្ពុជា គឺកញ្ញា ស៊ីន យូប៊ីន បានបង្ហាញវត្តមាននៅចំពោះមុខអ្នកគាំទ្រជាច្រើននាក់ បន្ទាប់ពីកញ្ញាបានបាត់មុខពីសិល្បៈមួយរយៈ។

មាន២ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ពីតារាស្រីរូបនេះ ដោយកញ្ញាលើកឡើងពីទំហំចិត្តរក្សាឆន្ទៈលើកកិត្តិនាមកម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែខ្លាំងក្នុងឆ្នាំ២០២៥ និងទទូចអង្វរសុំជំនួយគាំទ្រចំពោះវិស័យភាពយន្តខ្មែរដែលជាមុខព្រួញសំខាន់មួយសម្រាប់ទេចរណ៍នៅកម្ពុជា។
បាត់មុខមួយរយៈ យូប៊ីន ថាខ្លួនគ្រាន់តែសុំដកឃ្លាការងារសិល្បៈបន្តិច ដើម្បីសាងផ្នួសបួសជាដូនជីស្នាក់នៅក្នុងវត្តលើភ្នំមួយកន្លែង ដែលគ្មានសូម្បីតែសេវាទូរសព្ទសម្រាប់ទំនាក់ទំនង។ ប៉ុន្តែវិលមកវិញ ការរក្សាឆន្ទៈរបស់ខ្លួននៅតែមានចំពោះការលើកមុខជាតិតាមរយៈសកម្មភាពហ្វេសសិននៅឆាកអន្តរជាតិ។ សូមស្ដាប់កញ្ញា ស៊ីន យូប៊ីន លើកឡើង៖


យូប៊ីន បន្តលើកឡើងថា ក្នុងនាមខ្លួនជាតារាសិល្បៈមានឥទ្ធិពលឆ្ពោះទៅកាន់ឆាកអន្តរជាតិ អ្វីដែលខ្លួនទទូចសុំ និងរំពឹងបំផុតគឺការគាំទ្រវិស័យភាពយន្តខ្មែរគ្រប់សកកម្មភាព ព្រោះថាវិស័យនេះជាផ្នែកមួយស្រូបទាញទេចរមកកម្សាន្តនៅប្រទេសកម្ពុជា។ តារាស្រីរូបនេះក៏បានឆ្លៀតបង្ហើបពីរឿងគូអនាគតទៅកាន់អ្នកគាំទ្រឱ្យបានជ្រាបផងដែរ។ កញ្ញា ស៊ីន យូប៊ីន លើកឡើងបែបនេះ៖
គួររំលឹកដែរថា កញ្ញា ស៊ីន យូប៊ីន វិលមកជួបអ្នកគាំទ្រជាច្រើននាក់នៅក្នុងព្រឹត្តិការណ៍ Fan Meeting ដែលរៀបចំឡើងដោយ Galaxy S25 Ultra x Shin Yubin កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្សារទំនើប Chip Mong 271 Mega Mall៕



