ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ ប៉ាគីស្ថាន បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​ទ្វីប​អាស៊ី
AFC Asian Cup ឆ្នាំ​២០២៧ បន្ទាប់​ពី​​​​សហព័ន្ធ​កីឡា​បាល់ទាត់អន្តរជាតិ (FIFA) ​ផ្អាកដំណើរការសម្រាប់ការប្រកួតពានរង្វាន់នានា​ ក្រោយរក​ឃើញ​កំហុសស្តីពីច្បាប់​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​របស់ប៉ាគឺស្ថាន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

ដោយលែកកាលពីរាត្រី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ FootbalPakistaan ដែលជា Page ផ្លូវការរបស់​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​បាន​ ចេញផ្សាយថា ខ្លួន​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​នៃពាន​រង្វាន់កម្រិតទ្វីប 2027 AFC Asian Cup ជាផ្លូវការហើយ។

ក្នុងករណីនេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា អាចនឹងទទួលបានឱកាសក្នុងការប្រកួតវគ្គ​ជម្រុះ ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០២៧ ដែលប្រទេសអារ៉ាប់ប៊ីអាអូឌីត ធ្វើជាម្ចាស់ផ្ទះសម្រាប់ជុំចុងក្រោយ។

សូមរំលឹកថា សម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup ឆ្នាំ​២០២៧ កាលពីនៅ​ជើង​ទី១ កម្ពុជា បាន​ត្រឹម​ស្មើជាមួយក្រុម ប៉ាគីស្ថាន ០-០ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជធានៅភ្នំពេញ ក្រោយមក​នៅ​ជើង​ទី​២ ក្រុមគោព្រៃកម្ពុជា បាន​ចាញ់ប៉ាគីស្ថាន វិញដោយ​លទ្ធផល ១-០ នៅ​ប្រទេស​ប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕

Share.