ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌមានជ័យ និងសង្កាត់ស្ទឹងមានជ័យទី១ ធ្វើការអនុវត្តច្បាប់ចរាចរណ៍លើអ្នកជិះបញ្ច្រាស់នៅកំណាត់ផ្លូវ២១៧ ដែលប្រតិបត្តិការនេះ ធ្វើឡើងដូចភ្លៀងរលឹមចឹង គឺធ្វើរហូតដល់បងប្អូប្រជាពលរដ្ឋបញ្ឍប់សកម្មភាពជិះបញ្រ្ជាសផ្លូវតទៅទៀត។




ក្រោយការដាក់កម្លាំងឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្ត ជាលទ្ធផលនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ កម្លាំងបានឃាត់បានម៉ូតូ០៨គ្រឿង នាំយកទៅរក្សាទុកនៅប៉ុស្ដិ៍ស្ទឹងមានជ័យទី១ ជាបណ្ណោះអាសន្ន ជាការព្រមានតាស់តឿនក្នុងគោលបំណងដើម្បីរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ និងកាត់បន្ថយកកស្ទះ និងជាកាអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់។




គួររំលឹកថា ការចុះអនុវត្តន៍ឃាត់យានយន្តមួយចំនួនដែលជិះបញ្ជ្រាស ផ្លូវនៅចំណុចកំណាត់ផ្លូវ២១៧ ម្តុំផ្សារស្ទឹងមានជ័យ បង្កឱ្យកកស្ទះចរាចរណ៍ មិនគោរពច្បាប់នេះ។ កន្លងមក អាជ្ញាធរ សមត្ថកិច្ច បានធ្វើការអប់រំណែនាំជារឿយៗ នៅតែមានអ្នកប្រព្រឹត្ត ទើបនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរដាក់វិធានការក្តៅ ចុះចាប់ឃាត់យានទាំងឡាយណាបើកបរលើផ្លូវបញ្ច្រាស យកទៅរក្សាទុកជាបណ្តោះអាសន្នសិននៅប៉ុស្តិ៍ នៅសាលាសង្កាត់ ជាការព្រមានតាស់តឿន៕






