ភ្នំពេញ ៖ អគ្គិភ័យឆេះរោងកញ្ចុះប្រក់ស្បូវក្នុងហាងម្ហូបខ្មែរ មួយកន្លែង ចំពេលមានភ្ញៀវអង្គុយផឹកស៊ី ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមផ្លូវបេតុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ចំណុចភ្លើងឆាបឆេះ សាងសង់ពីគ្រោងដែក ឫស្សី ប្រក់ស័ង្កសី និងកញ្ចុះប្រក់ស្បូវទំហំ ២០ម៉ែត្រ x ៣៥ម៉ែត្រ រងខូចខាតអស់កញ្ចុះ ចំនួន២ ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ខូចខាតសម្ភារៈ តែមិនរាលដាលដល់ផ្ទះឡើយ ផ្អើលភ្ញៀវទាំងយប់ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកអស់១រថយន្ត ភ្លើងរលត់ទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.