ពានរង្វាន់បាល់ទះតេជោលីគ (Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ បានឈានដល់ការប្រកួតជុំទី២សប្តាហ៍ទី៥ ហើយ ខណៈនៅថ្ងៃទី១៥ ១៦ខែកុម្ភៈ ឆ្នាំ២០២៥ នេះនឹងមានការប្រកួតចំនួន៦គូធ្វើឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ឆ្លងកាត់៣ប្រកួត នៅជុំទី២ សប្តាហ៍ទី៤កន្លងទៅ ស្នងការ ន.ប ខេត្តស្វាយរៀង និងសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ កាន់កាប់តំណែងកំពូលតារាង ក្នុងនាមជាក្រុមប្រកួតមិនចាញ់សោះ នៃការប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥។
ខណៈក្លិបបាល់ទះវិសាខា និងកងពលធំអន្តរាគមន៍លេខ៣ មិនរកបានជ័យជម្នះម្តងណាឡើយ ពោលគឺចាញ់ទាំង៣លើក ប្រឈមធ្លាក់ចេញពីពានរង្វាន់ «តេជោលីគ» រដូវកាល ២០២៤-២០២៥ ត្រឹមជុំទី២។
លទ្ធផលកាប្រកួតជុំទី២ សប្តាហ៍ទី៤



តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

កម្មវិធីប្រកួតជុំទី២ សប្តាហ៍ទី៥
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
- ម៉ោង ១.០០ នាទីរសៀល កងពលធំអន្តរាគមន៍លេខ៣ ប៉ះ សមាគមបាល់ទះវិសាខា
- ម៉ោង ៣.៣០ នាទីរសៀល ក្លិបស្នងការដ្ឋានរាជធានីភ្នំពេញ ប៉ះ ក្លិបបញ្ជាការដ្ឋានអង្គរក្ស
- ម៉ោង ៦.០០ នាទីល្ងាច ក្លិបស្នងការដ្ឋានខេត្តស្វាយរៀង ប៉ះ សមាគមក្រសួងមហាផ្ទៃ
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥
- ម៉ោង ១.០០ នាទីរសៀល ក្លិបបញ្ជាការដ្ឋានអង្គរក្ស ប៉ះ កងពលធំអន្តរាគមន៍លេខ៣
- ម៉ោង ៣.៣០ នាទីរសៀល ក្លិបស្នងការដ្ឋានរាជធានីភ្នំពេញ ប៉ះ ក្លិបស្នងការដ្ឋានខេត្តស្វាយរៀង
- ម៉ោង ៦.០០ នាទីល្ងាច សមាគមបាល់ទះវិសាខា ប៉ះ សមាគមក្រសួងមហាផ្ទៃ
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ បានចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

