ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥  មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចភូមិបុសល្ហុង ឃុំអំពិលតាពក ស្រុកអូររាំងឪ បណ្តាលឱ្យឆេះផ្ទះ១ខ្នង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង។

លោកវរៈសេនីយ៌ឯក វង្ស សុភី អធិការស្រុកពញាក្រែកបានបញ្ជាក់ឲ្យដឹងថា ករណីអគ្គីភ័យនេះ ម្ចាស់ផ្ទះមានឈ្មោះ នួន ប៉េង ភេទប្រុស អាយុ ៥២ឆ្នាំ បានខូចខាតផ្ទះទំហំ ៧ គុណ៨ ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ខូចខាតអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិគ្មានសល់​ តែមិនបណ្តាលឲ្យផលប៉ះពាល់ដល់ជីវិតម្ចាស់ផ្ទះឡើយ ចំពោះមូលហេតុដែលបង្កជាអគ្គិភ័យ​អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

លោកអធិការបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានប្រើប្រាស់ទឹកសរុបអស់៣ស៊ីទែន ក្នុងនោះរថយន្តអធិការដ្ឋាននរគបាលស្រុកអូររាំងឪ ១គ្រឿង និងរថយន្តអគ្គិភ័យក្រុមហ៊ុនឯកជន ១គ្រឿងបន្ថែមទៀត ព្រមទាំងមានកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍គ្រប់គ្រងពន្លត់ បានសហការគ្នាពន្លត់ភ្លើង មិនឱ្យឆ្លងរាលដាលដល់ផ្ទះដទៃបានទាំងស្រុង ៕

អត្ថបទ៖អាចារ្យលាក់

Share.