ក្រោយ​ផ្ទុះ​ករណីតួឯកអប្សរា​ ខូចក្រលៀន និង​ត្រូវលាងឈាម កាល​ពីពេល​ថ្មីៗ​នេះ ស្រាប់​តែតន្ត្រីករ​សម័យ ដៃ Bass (Guitar Bass) គឺ​លោក សូ​ សុខលាង កំពុងតែឈឺក្រលៀនធ្ងន់ធ្ងរ និងត្រូវ​លាងឈាម​ ដោយ​ពេល​នេះ​ត្រូវ​ការ​ថវិកា​ច្រើន​ដើម្បីព្យាបាល។ តាមរយៈ​អ្នក​នាង ខាត់ សុឃីម បាន​អំពាវនាវ សុំ​ឱ្យ​បងប្អូន​អ្នក​សិល្បៈ ចាស់ ថ្មី ជួយឧបត្ថម្ភប្រាក់ ដល់លោក ខ្លះៗ ដើម្បីសម្រាល​បន្ទុក​ ព្រោះ​ជំងឺលោក​ប្រឹងធ្វើ​ការ​ទាំងឈឺ​ទើប​អាការៈដុន​ដាបខ្លាំង​។

សិល្បការិនីពហុជំនាញ ខាត់ សុឃីម បាន​បង្ហោះ​សារនៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ ប្រាប់ដំណឹង​ដល់​សិល្បករ​ដូចគ្នា ជួយស្រាក់ថវិកា​គ្នា​ដើម្បីជួយ​ដល់​តន្ត្រីករហ្គីតាបាស់មួយរូប​ មាន​ឈ្មោះ​ថា​ សូ សុខលាង ដែល​ឈឺក្រលៀនធ្ងន់ធ្ងរ ប៉ុន្តែ​នៅតែប្រឹងធ្វើ​ការ​ទាល់តែធ្លាក់ខ្លួនឈឺធ្ងន់​ទើបសំរាក។ ក្រៅពីបាន​ជួយចែករំលែក​ដំណឹង​នេះហើយ​អ្នក​នាង​ ខាត់ សុឃីម ក៏បាន​ជួយ​ថវិកា​ចំនួន​ ២០ដុល្លារ​ទៅ​ដល់​លោក សូ សុខលាង ផងដែរ។

ការ​ចេញ​មក​អំពាវនាវ​របស់​អ្នក​នាង​នេះ ក្រោយ​ភរិយារបស់​តន្ត្រីកររូបនេះ ប្រកាស​ដំណឹង​ពីជំងឺប្ដីរបស់​ខ្លួន​ស្នើ​ឱ្យ​មាន​ការ​ចូលរួមជួយ​ដល់​តន្ត្រីករ​រូប​នេះ ហើយមាន​មិត្តភក្ដិ បាន​បន្តជួយផ្សព្វផ្សាយ​សុំឱ្យ​មាន​ការចូលរួមជួយ​ពី​អ្នក​សិល្បៈ​ដូចគ្នា។ ត្បិត​មិន​មែនជាអ្នក​សិល្បៈ ប្រសិនបើ​លោក​អ្នក​ដែល​អាណិត​ចង់ជួយដល់លោក​អាច ជួយ​លោក​បាន​ ដោយ​ទាក់ទងទៅហ្វេសប៊ុក​របស់​លោក​ដែល​មាន​ឈ្មោះ​ថា​ Sokleang So ឬក៏អាច​ចុច​ចូល​ទៅតាម​លីង ដែលមាន​នេះ​៖ Facebook

បញ្ហា​ខូចក្រលៀន ខូចតម្រង់នោម ទឹកនោមផ្អែម បាន​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​មួយ​រយៈ​ចុងក្រោយ​នេះ​ ព្រោះ​មាន​ក្មេងៗ​តូចៗជាច្រើន​នាក់ដែល​កើត​ជំងឺទឹកនោមផ្អែម និង​មាន​យុវវ័យពេញកម្លាំង ពេញសមត្ថភាព​ជា​ច្រើន​ទៀត​ ប្រឈម​ និង​កំពុងឈឺជំងឺ​ខូចក្រលៀន ឬតម្រងនោម​នេះ​៕

Share.