អត្តពលិកថៃ-បារាំង Paul Henri Vieuxtemps គឺជាអត្តពលិកតែម្នាក់ពីតំបន់អាស៊ាន ដែលដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតវិញ្ញាសាជិះស្គីលើទឹកកក ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ Asian Winter Games លើកទី៩ នៅទីក្រុង Harbin ប្រទេសចិន កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភ: ឆ្នាំ២០។

សម្រាប់ការដណ្ដើមបានមេដាយសំរឺទ្ធ ១ក្រឿងរបស់កីឡាកររូបនេះ គឺជាមេដាយដំបូងរបស់ប្រទេសថៃ ក្នុងព្រឹត្តិការណ៍ Asian Winter Games ដែលបានធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង ចាប់តាំងពីឆ្នាំ១៩៨៦ មក។
អត្តពលិកថៃ-បារាំង វ័យ ២៥ឆ្នាំរូបនេះ បានបញ្ចប់ការប្រកួត ជាមួយនឹងពិន្ទុ ៨៥.២៥ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមអ្នកប្រកួតប្រជែង ១១រូបផ្សេងទៀត។ ខណ:មេដាយមាស និងប្រាក់ ដណ្ដើមបានដោយកីឡាករជប៉ុន Rai Kasamura និង Ruka Ito។
តារាងចំណាត់ថ្នាក់ មេដាយ ក្នុងព្រឹត្តិការណ៍ 2025 Asian Winter Games កិតត្រឹមព្រឹកថ្ងៃទី១៣ កុម្ភ: ២០២៥៖

ដោយលែកសម្រាប់កម្ពុជា បានបញ្ចូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡារំអិលលើទឹកកកកម្ពុជា មានចំនួន ៩រូបចូលរួម ក្នុងព្រឹត្តិការណ៍ 2025 Asian Winter Games នៅប្រទេសចិន។
គួរបញ្ជាថា ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាឆ្នាំ២០២៥ (2025 Asian Winter Games) នេះជាលើកទី៩ ដោយមានក្រុមអត្តពលិកមកពី ៣៤ប្រទេស មកពីជុំវិញពិភពលោក មកប្រកួតប្រជែងលើ ១១ប្រភេទកីឡា ស្មើនឹង៦៤វិញ្ញាសា ក្នុងនោះប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ១ ២៧៥នាក់។ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ឆ្នាំ២០២៥ (2025 Asian Winter Games) បានចាប់ជាផ្លូវការនៅថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន៕


