ក្រុមបាល់ទាត់ Shan United គ្រងជើងឯកពានរង្វាន់លីគកំពូលរបស់មីយ៉ាន់ម៉ា Myanmar National League រដូវកាលឆ្នាំ២០២៤-២៥ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ក្រោយរកបានពិន្ទុច្រើនជាងគេ ពោលគឺ៥៣ពិន្ទុ ឈរកំពូលតារាង លីគ​បាល់​ទាត់​មីយ៉ាន់ម៉ា និងជាក្រុមដែលទាន់ស្គាល់ពាក្យថាចាញ់សោះ មុនធ្វើដំណើរមកទឹកដីកម្ពុជា ម្តងទៀត​ប្រកួត​ទល់​នឹង​ក្រុម​តំណាងកម្ពុជាព្រះខ័នរាជស្វាយរៀង ។

តារាងចំណាត់ថ្នាក់លីគកំពូលមីយ៉ាន់ម៉ា Myanmar National League រដូវកាលឆ្នាំ២០២៤-២៥ ៖

សូមជម្រាបថា ក្រុមព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា នឹងត្រៀមប៉ះក្រុម Shan United របស់​មីយ៉ាន់ម៉ា ម្តងទៀត​នៃ​ពាន​រង្វាន់កម្រិតទ្វីប AFC Challenge League 2024-25 វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះក្នុងពូល E មាន ៣ពិន្ទុក្នុងដៃ ខណៈកាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្មីៗនេះ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទើបយកឈ្នះលើក្រុម Shan United របស់​មីយ៉ាន់ម៉ា ដោយលទ្ធផល ៤ទល់នឹង២ នៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 វគ្គជម្រុះក្នុងពូល A ។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

  •  ជើងទី១ ព្រះខ័នរាជស្វាយរៀង ប៉ះ Shan United របស់មីយ៉ាន់ម៉ា ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥
  •  ជើងទី២ ព្រះខ័នរាជស្វាយរៀង ប៉ះ Shan United របស់មីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥

វគ្គ៨ក្រុមចុងក្រោយតំបន់ខាងកើត៖

  •  Tainan City របស់ចិនតៃប៉ិ ប៉ះ Madura United របស់ឥណ្ឌូណេស៊ី

វគ្គ៨ក្រុមចុងក្រោយតំបន់ខាងលិច៖

  • East Bengal របស់ឥណ្ឌា ប៉ះ Arkadag របស់តូមិននីស្ថាន
  • Al-Seeb របស់អូម៉ង់ ប៉ះ Al-Arabi របស់គុយវ៉ែត។

សម្រាប់​ការប្រកួត​របស់​ក្រុម​ទាំង៤ នៅ​ជើង​ទី១ និងធ្វើឡើង​នៅ​ថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០២៥ ខណ:ជើង​ទី២ និងធ្វើ​ឡើង​ឡើង​នៅ​ថ្ងៃទី១២ និង១៣ ខែមីនា ឆ្នាំ២០២

ពានរង្វាន់ 2024–25 AFC Challenge League ត្រូវបានសហព័ន្ធកីឡាអាស៊ី បែងចែកជា២ តំបន់ ដោយ​ក្នុងនោះមានអាស៊ីភាគខាងកើត និងអាស៊ីភាគខាងលិច ប្រកួតតាមតំបន់រៀងៗខ្លួន ចប់​វគ្គ​ចែក​ពូល​ទើប​រក​ឃើញក្រុមទៅប្រកួតរួមគ្នានៅវគ្គ៨ក្រុមចុងក្រោយ និងបន្តប្រកួតរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

ចំពោះប្រាក់រង្វាន់វិញមានដូចជា៖-ក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយទទួលបានប្រាក់៨ម៉ឺនដុល្លារ
-ក្រុមឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្របានចំនួន១២ម៉ឺនដុល្លារ
-ក្រុមជើងឯករង៥០ម៉ឺនដុល្លារ
-ក្រុមជើងឯក១លានដុល្លារ

សូមបញ្ជាក់ថាបច្ចុប្បន្ននេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានបែងចែកការប្រកួតសម្រាប់ក្លិបជាសមាជិក​ចំនួន​៣កម្រិតដោយក្នុងនោះពានរង្វាន់កម្រិតទី១ ឈ្មោះថា AFC Champions League Elite មានប្រាក់រង្វាន់ ១០​លាន​ដុល្លារ​អាមេរិក សម្រាប់ក្រុមជើងឯក ហើយពានរង្វាន់កម្រិតទី២ AFC Champions League Two មាន​ប្រាក់រង្វាន់២លានដុល្លារកន្លះ និងពានរង្វាន់កម្រិតទី៣ AFC Challenge League មានប្រាក់​រង្វាន់១លានដុល្លារអាមេរិក៕

Share.