Police Tero F.C. សមាជិក​លីគទី២ របស់​ប្រទេសថៃ​ ដែល​កីឡាករ​ Zogbe Vireak កំពុង​ប្រកបអាជីព គេចផុតពីតំបន់កាត់ចេញ ក្រោយរកបានជ័យជម្នះ ក្នុង​ជំនួប​ទី២២ ដោយ​យក​ឈ្នះលើក្រុម​ Chaingmai United ក្នុង​លទ្ធផល ៣-០ កាល​ល្ងាចថ្ងៃពុធ សប្ដាហ៍នេះ។

បច្ចុប្បន្ន Police Tero F.C. កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់លេខ ១៤​ ឆ្លងកាត់ ២២ប្រកួតមាន ២៣ពិន្ទុ។

សូម​រំលឹក​ថា ក្លិបាល់ទាត់​វិសាខា កាល​ពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានប្រកាសផ្ទេរកីឡាករ Zogbe Vireak ទៅកាន់ក្លិប Police Tero FC នៃក្របខណ្ឌ Thai League 2 (ជុំទី២) ក្រោមលក្ខខណ្ឌខ្ចីជើង ក្នុងនាមកីឡាករកូតាអាស៊ាន រហូតដល់ចប់រដូវកាលឆ្នាំ២០២៤/២៥។

គួរបញ្ជាក់ថា Thai League 2 ឆ្នាំ២០២៤-២៥ គឺជារដូវកាលទី២៧ហើយ ដែលជាលីគអាជីពលំដាប់ទីពីររបស់ប្រទេសថៃ ដែឡ​បាន​បង្កើតឡើង​ចាប់តាំងពីឆ្នាំ១៩៩៧។ ក្រុមសរុបចំនួន១៨ នឹងប្រកួតប្រជែងក្នុងលីគ រដូវកាលនេះបានចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

សម្រាប់រដូវកាលឆ្នាំ២០២៤-២៥ មានក្រុមចំនួន ២(ជើងឯក និងជើងឯករង) នឹង​ឡើងទៅកាន់ Thai League 1 នៅរដូវកាលក្រោយ ខណៈក្រុមចំណាត់ថ្នាក់លេខ ៣ ដល់ទី ៦ បន្ត​ប្រកួតក្នុងវគ្គ Play off ដើម្បីដណ្ដើមយក​ចំណាត់ថ្នាក់កំពូល នៅរដូវកាលក្រោយ ដោយឡែក​សម្រាប់​ក្រុមចំនួន ២ដែល​មាន​ពិន្ទុ​តិច​ជាង​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​លេង Thai League 3​៕

Share.