កណ្តាល៖ ប៉ុស្តិ៍នគរបាលត្រើយស្លា នៅថ្ងៃ១២ខែកុម្ភៈឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមាន់និងបានគំរាមកំហែងថាសម្លាប់ កាលពីថ្ងៃទី១០ ខែកុម្ភ: ២០២៤ វេលាម៉ោង ០៣ និង ៣០ នាទីនៅចំណុច:ភូមិ ព្រែកតាឯក ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ១នាក់ ឃាត់បានមានឈ្មោះ ឈ្មោះ ស្រូយ ភារ៉ា ភេទប្រុសអាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកតាឯក ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្ត កណ្តាល។ កាំបិតផ្គាក់ចំនួន០១ដេីមផ្លែដែកគ្មានដងមានប្រវែង ៥៣ ស.ម ម៉ែត្រ។ កណ្ដៀងខ្វាងចំនួន០១ដេីម ផ្លែដែកដងឈេីមានប្រវែង ៥៤ ស.ម ម៉ែត្រ។ សត្វមាន់ចំនួន០១ក្បាលដុតឆេះខ្លោចអស់។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហេីយតែងតែស្រែកឡូឡានិងគំរាមកំហែងប្រជាពលរដ្ឋនៅក្នុងភូមិ ហើយបានធ្វើសកម្មភាពលួចសត្វមាន់ និងផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិជាញឹកញាប់ លុះនៅថ្ងៃទី ១០ ខែ កុម្ភ: ឆ្នាំ ២០២៥ វេលាម៉ោង ០៣ និង ៣០ នាទីជិតភ្លឺ ជនរងគ្រោះឈ្មោះ ប៊ន គឹមហេង បានដេកនៅក្នុងផ្ទះជាមួយកូនៗស្រាប់តែពេលនោះបានឮសម្លេងសត្វឆ្កែព្រុសនៅឯចំការចេកខាងក្រោយផ្ទះរួចក៏បានចុចពិលមើលបានឃើញជនសង្ស័យឈ្មោះស្រូយ ភារ៉ា កំពុងធ្វើសកម្មភាពលួចកាត់ត្រយូងចេកក៏បានស្រែកឲ្យខណះពេលនោះជនសង្ស័យឈ្មោះ ស្រូយ ភារ៉ា ក៏បានស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះចោលថែមទៀត ដោយមានការភ័យខ្លាចជនរងគ្រោះក៏បានចូលទៅក្នុងផ្ទះវិញ។


រហូតមកដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ជនសង្ស័យបានដេីរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយបានធ្វេីសកម្មភាពលួចសត្វមាន់ឈ្មោល១ក្បាល យកទៅបាត់រួច ហើយជនរងក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ឲ្យជួយអន្តរាគមន៍រួចឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កណ្តាល
