ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិលើកទី១៨ ឆ្នាំ២០២៤-២៥ កំពុងបន្តការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមចំនួន៥បានកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ស្របពេលដែលក្រុមក្រសួងមហាផ្ទៃ ជាក្រុមធ្លាប់ឈ្នះជើងឯកមុនគេ បានធ្លាក់ចេញមុនគេត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោយចាញ់ក្រុមណាហ្គាវើលដ៍ ដោយលទ្ធផលសរុបទាំងពីរជើង ៣ទល់នឹង២។

ក្រុមដែលកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ៖
- ទី១ ក្រុមភ្នំពេញក្រោន

- ទី២ ក្រុមវិសាខា

- ទី៣ ក្រុមកងយោធពលខេមរភូមិន្ទ

- ទី៤ ក្រុមបឹងកេត

- ទី៥ ក្រុមណាហ្គាវើលដ៍

លទ្ធផលការប្រកួតជើងទី១ (៦ក្រុម)
- មន្ទីរ អយក ខេត្តត្បូងឃ្មុំ ០-៣ អាយ អេស អាយ ដង្កោសែនជ័យ (ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤)
- គិរីវង់សុខសែនជ័យ ២-០ ឡាយហ្វខេត្តព្រះសីហនុ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥)
- សមាគមកីឡាបាល់ទាត់ខេត្តកែប ០-៩ ព្រះខ័នរាជស្វាយរៀង (ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥)



សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥នេះ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ខណ:ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បានទៅលើក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះបន្តបែងចែកជា២កម្រិត ដូចឆ្នាំកន្លងទៅដែរ ដោយក្នុងនោះ ទី១) វគ្គប្រកួតជើងឯកថ្នាក់ខេត្ត និងទី២) វគ្គប្រកួតជើងឯកថ្នាក់ជាតិ។ ក្រោយរកឃើញក្រុមជើងជើងឯក និងកូតា ចេញពីការប្រកួតជើងឯកថ្នាក់ខេត្ត។
សូមរំលឹកថា ក្រុមសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ធ្លាប់គ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែនជើងឯកថ្នាក់ជាតិ១លើកនៅឆ្នាំ២០១៤ ក្រោយយកឈ្នះលើក្រុមណាហ្គាវើលដ៍ ដោយលទ្ធផល ១-០ កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៤ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕


