សិល្បៈជាតិ៖ នេះគឺជាមោទនភាពនិងជោគជ័យដ៏ឧត្តុងឧត្តមមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា ពិសេសអ្នកគាំទ្រវិស័យប្រកួតសម្រស់ព្រោះកុមារីកម្ពុជាគឺ លីង យ៉ាងយ៉ាង កុមារី សំរិទ្ធ ប៉ូទីនជា និង កុមារី គង់ សោមា ទើបតែយកជ័យជំនះ ឈ្នះមកុដពីវេទិកាប្រកួតកម្រិតអន្តរជាតិ Mini Miss Global 2025 ។

កុមារី លីង យ៉ាងយ៉ាង បានវិលត្រលប់មកដល់ប្រទេសកម្ពុជាយើងហើយ កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយបានចាកចេញពីប្រទេសកម្ពុជា ចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតកម្មវិធី Kids & Teens Pageant Global 2025 ដោយដណ្ដើមបានមកុដលេខ១ ពីការប្រកួត Mini Miss Global 2025។

មិនត្រឹមតែ កុមារី លីន យ៉ាងយ៉ាង នោះឡើយ ដែលធ្វើបានល្អ ដណ្ដើមមកុដ និងជ័យជំនះជូនប្រទេសជាតិ ព្រោះមានកុមារី២រូបទៀត ដែលចូលរួមប្រកួតកម្មវិធីខាងលើ និងបានឈ្នះពានរង្វាន់សម្រាប់ជាតិមាតុភូមិដូចគ្នា។ កុមារីទីពីរ គឺ សំរិទ្ធ ប៉ូទីនជា ឈ្នះពានរង្វាន់លេខ ១ Little Miss Global 2025 និងទីបី កុមារី គង់ សោមា ឈ្នះពានរង្វាន់ 3rd Runner-Up (ចំណាត់ថ្នាក់លេខ៤) ពី Miss Preteen Global 2025។
នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់វិស័យប្រកួតសម្រស់កម្ពុជា ពិសេសការប្រកួតសម្រស់បែបកុមារ ព្រោះកម្ពុជាផ្នែកប្រកួតសម្រស់កុមារីតែងតែទទួលបានជ័យជំនះជាប់ជានិច្ច៕

