កណ្តាល ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារទុស្សចរន្តអគ្គិសនី សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ ការពារភ្លើងឆេះរាល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិក្បាយជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល។

ផ្ទះដែលទទួលរងអគ្គិភ័យឆាបឆេះ សង់ពីឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx៧ម៉ែត្រ រងខូចខាតអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្អាងចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ន៨ងការពារឆេះរាលទៅផ្ទះផ្សេងទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.