សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី១២ កុម្ភ: បានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខ័ណ្ឌចាប់គូកីឡាករ កីឡាការិនីប្រកួតប្រចាំសប្តាហ៍នៅតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ មាន ២ចំណុច។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា៖ ដោយមានការរីកចម្រើនកម្មវិធីប្រកួតទាំងនៅរាជធានីភ្នំពេញ និងនៅតាម បណ្តាខេត្ត និងសំណូមពររបស់សមាគម ក្លឹប គ្រូបង្វឹក កីឡាករ-កីឡាការិនី និងដៃគូអភិវឌ្ឍ អំពីតម្រូវការកីឡាករ- កីឡាការិនី។
សហព័ន្ធបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យដោះស្រាយ ដោយពិនិត្យឃើញថា កីឡាករ-កីឡាការិនីមួយ ចំនួន ប្រកួតយកឈ្នះលើគូប្រកួតនៅក្នុងទឹកទី១ មិនបានប្រើថាមពល និងកម្លាំងច្រើន និងមួយចំនួននៅរក្សា បានកាយសម្បទារឹងមាំ សុខភាពល្អ គុណផលខ្ពស់។
ដើម្បីឆ្លើយតប និងតម្រូវការកីឡាករ-កីឡាការិនីចូលរួម សកម្មភាពប្រកួតនៅតាមកម្មវិធីនានា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមធ្វើការកែសម្រួលលក្ខខ័ណ្ឌចាប់គូ ប្រកួតប្រចាំសប្ដាហ៍នៅចំណុចទី១ និងចំណុចទី២ ដូចខាងក្រោម៖
១- កីឡាករ-កីឡាការិនីបន្ទាប់ពីប្រកួតហើយ ត្រូវសម្រាករយៈពេលយ៉ាងតិច៩ថ្ងៃ(ប្រាំបួនថ្ងៃ) ទើបអាច ចាប់គូប្រកួតទៀតបាន លើកលែងតែការប្រកួតម៉ារ៉ាតុង (ប្រកួតជម្រុះ និងមានការអនុញ្ញាតពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
២- កីឡាករ-កីឡាការិនីដែលប្រកួតទទួលជ័យជម្នះលើគូប្រកួតនៅក្នុងទឹកទី១ មិនទាន់បានប្រើថាមពល និងកម្លាំងច្រើន អាចចាប់គូប្រកួតនៅសប្តាហ៍បន្ទាប់ទៀតបាន ប៉ុន្តែមុនចាប់គូឲ្យប្រកួត តម្រូវឲ្យត្រួត ពិនិត្យ កាយសម្បទា និងសុខភាពពីគ្រូពេទ្យរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរជាមុនជា។
សូមអាន សេចក្តីជូនដំណឹង ខាងក្រោម៖



