ពានរង្វាន់ជើងឯកលីគនារីកម្ពុជា (Cambodian Women League 2024-25) បានបញ្ចប់ជាផ្លូវការហើយ កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដោយក្រុមនារីភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្រុមនារីវិសាខា ដោយលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
ខាងក្រោមនេះបញ្ជីឈ្មោះកីឡាការនីទាំង១០រូប បង្ហាញខ្លួននៅលីគនារីកម្ពុជា ឆ្នាំ២០២៤-២៥

- ទី១. កីឡាការនី គីម ចាន់ថេត ពាក់អាវលេខ១៦ របស់ក្រុមភ្នំពេញក្រោន បង្ហាញខ្លួនបាន ១៧១០នាទី
- ទី២ កីឡាការនី សំរ៉ិត និមល ពាក់អាវលេខ២៣ របស់ក្រុមខេត្តសៀមរាប បង្ហាញខ្លួនបាន ១៦២០នាទី ទាត់ចូលទី៣គ្រាប់ ទទួលបានកាតលឿង១សន្លឹក
- ទី៣ កីឡាការនី វិន ស្រីលាភ ពាក់អាវលេខ១៤ របស់ក្រុមខេត្តកំពង់ឆ្នាំង បង្ហាញខ្លួនបាន ១៥៩៧នាទី ទាត់ចូលទី២គ្រាប់ ឈ្នះងាកីឡាការនីល្អ ១លើក
- ទី៤ កីឡាការនី ភ័ណ ស្រីមាន ពាក់អាវលេខ១៣ របស់ក្រុមខេត្តកំពង់ធំ បង្ហាញខ្លួនបាន ១៥៦៨នាទី ទាត់ចូលទី៥គ្រាប់ ឈ្នះងាកីឡាការនីល្អ ៣លើក
- ទី៥ កីឡាការនី ឈន ស្រីនី ពាក់អាវលេខ៩៩ របស់ក្រុមបឹងកេត បង្ហាញខ្លួនបាន ១៥៣០នាទី ទាត់ចូលទី១គ្រាប់ ឈ្នះងាកីឡាការនីល្អ ១លើក
- ទី៦ កីឡាការនី ញឹម ស្រីប៉ិច ពាក់អាវលេខ៥ របស់ក្រុមមីស្ទើលេង បង្ហាញខ្លួនបាន ១៥០៧នាទី ទាត់ចូលទីខ្លួនឯង១គ្រាប់ ទទួលបានកាតលឿង៣សន្លឹក
- ទី៧ កីឡាការនី ឆៃ លីដា ពាក់អាវលេខ១០ របស់ក្រុមសលត៍ខេត្តបាត់ដំបង បង្ហាញខ្លួនបាន ១៣៥១នាទី ទាត់ចូល៥គ្រាប់ ចូលទីខ្លួនឯង១គ្រាប់
- ទី៨ កីឡាការនី ហ៊ា ស្រីឡាស ពាក់អាវលេខ២០ របស់ក្រុមវិសាខា បង្ហាញខ្លួនបាន ១៣០៩នាទី ទាត់ចូលទី១គ្រាប់ ទទួលបានកាតលឿង១សន្លឹកឈ្នះងាកីឡាការនីល្អ ១លើក
- ទី៩ កីឡាការនី ឈាង ភាព ពាក់អាវលេខ៤ របស់ក្រុមព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនបាន ៩៨៣នាទី ទាត់ចូលទី៧គ្រាប់
- ទី១០ កីឡាការនី យ៉ុន យ៉ើន ពាក់អាវលេខ៩ របស់ក្រុមណាហ្គាវើលដ៍ បង្ហាញខ្លួនបាន ៨៨៩នាទី ទាត់ចូលទី១៨គ្រាប់ ឈ្នះងាកីឡាការនីល្អ ៤លើក
សម្រាប់ជ័យជម្នះជាម្ចាស់ជើងឯកពានរង្វាន់លីគនារីកម្ពុជា គឺជាលើកទី២ហើយសម្រាប់ក្រុមនារីភ្នំពេញក្រោន ដោយនៅរដូវកាលឆ្នាំ២០២១-២០២២ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន បន្ទាប់ពីឈ្នះ ក្រុមនារីណាហ្គាវើលដ៍នៅវគ្គផ្ដាច់ព្រ័ត្រ។

ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2024-25 គឺជាលើកទី៣ ហើយដោយលើកដំបូងធ្វើ ឡើងនៅឆ្នាំ២០២០-២០២១ ដោយម្ចាស់ជើងឯកគឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវលុបចោល ដោយសារការរីករាលដាលជំងឺកូវីដ) ខណ:នៅរដូវកាលឆ្នាំ២០២១-២០២២ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដែលគ្រោងនឹងបញ្ជប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់ និងយកក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់លេខ៤ ដើម្បីប្រជែងជើងឯក៕

