ព្រះសីហនុ ៖  នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង ដែលនឹងចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនេះដែរក៏មានការស្នើសុំធ្វើលំហាត់ល្បាតរួម ខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ។


លក្ខណៈបច្ចេកទេសនាវា÷ -នាវាទី១ឈ្មោះ INS SUJATA លេខ P៥៦ ប្រភេទ OPV -បណ្តោយ  ១០២ ម៉ែត្រ -ទទឹង  ១១.៥ ម៉ែត្រមាន-ជម្រៅទឹក  ៥ ម៉ែត្រ-ទម្ងន់ផ្ទុក  ២២៦០ តោន។

នាវាទី ២ ឈ្មោះ ICGS VEERA លេខ ៣៥ ប្រភេទ OPVបណ្តោយ  ៩៩ ម៉ែត្រ-ទទឹង  ១៤.៩ ម៉ែត្រ-ជម្រៅទឹក  ៤.៧ម៉ែត្រមាន-ទម្ងន់ផ្ទុក  ៣.០០០ តោន៕

អត្ថបទ÷ឈុន គឹមហៃ

Share.