ពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2024-25 បានបញ្ចប់ជាផ្លូវការ ដោយក្រុមនារីភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្រុមនារីវិសាខា វគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានស្តាតចាស់ ខណ:នាហ្គាវើលដ៍ទទួលបានចំណាត់ថ្នាក់លេខ៣។

ថ្ងៃនេះសារព័ត៌មានត្រយង សុំណែនាំកីឡាការិនី ២នាក់ដែលរកបាន Hat-Trick ច្រើនជាងគេ នៅលីគនារីកម្ពុជា រដូវកាល ២០២៤-២៥។
ទី១៖ កីឡាការិនី សឹម មៃសំ របស់វិសាខា រកបាន Hat-Trick ចំនួន ៦លើក រួមមាន៖
- ស៊ុតចូលក្រុម សកត៍ ខេត្តបាត់ដំបង ១០គ្រាប់ (ជើងទី១)
- ស៊ុតចូលក្រុម ខេត្តកំពង់ធំ ៧គ្រាប់ (ជើងទី១)
- ស៊ុតចូលក្រុម ខេត្តកំពង់ឆ្នាំ ៧គ្រាប់ (ជើងទី១)
- ស៊ុតចូលក្រុម សកត៍ ខេត្តបាត់ដំបង ៨គ្រាប់ (ជើងទី២)
- ស៊ុតចូលក្រុម បឹងកេត ៣គ្រាប់ (ជើងទី២)
- ស៊ុតចូលក្រុម ខេត្តកំពង់ធំ ៣គ្រាប់ (ជើងទី២)
កីឡាការិនី សឹម មៃសំ របស់វិសាខា ឈ្នះពានរង្វាន់កីឡាការិនីស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) សរុបចំនួន ៤៣គ្រាប់។

ទី១៖ កីឡាការិនី ហុក សៅឌី របស់ណាហ្គាវើលដ៍ រកបាន Hat-Trick ចំនួន ៦លើក រួមមាន៖
- ស៊ុតចូលក្រុម មីស្ទើលេង ៧គ្រាប់ (ជើងទី១)
- ស៊ុតចូលក្រុម សកត៍ ខេត្តបាត់ដំបង ៩គ្រាប់ (ជើងទី១)
- ស៊ុតចូលក្រុម ខេត្តកំពង់ធំ ៧គ្រាប់ (ជើងទី១)
- ស៊ុតចូលក្រុម ខេត្តកំពង់ឆ្នាំ ៤គ្រាប់ (ជើងទី២)
- ស៊ុតចូលក្រុម សកត៍ ខេត្តបាត់ដំបង ៤គ្រាប់ (ជើងទី២)
- ស៊ុតចូលក្រុម ខេត្តកំពង់ធំ ៣គ្រាប់ (ជើងទី២)


