សិល្បៈជាតិ៖ តារាចម្រៀងអណិកជនខ្មែរ Satiya Oaw ទើបតែបញ្ចេញ MV ចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «រំដួល» នៅលើឆាណែលយូធូប ដែលមានខ្លឹមសារល្អសរសើរដល់នារីខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍។

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ តារាចម្រៀង Satiya Oaw បានចេញបទចម្រៀងរបស់ខ្លួន ហើយទទួលបាននូវការចាប់អារម្មណ៍ ព្រោះបានពិពណ៌នាពីអារម្មណ៍របស់កំលោះអណិកជនម្នាក់បានជាប់ចិត្តស្រលាញ់នារីខ្មែរ ក្រោយបានវិលត្រលប់មកដល់មាតុភូមិកំណើតឡើងវិញ។

បទ រំដួល នេះ និពន្ធទំនុកច្រៀងដោយ អ៊ុក ចន្ថា និពន្ធមេឡូឌីដោយ សាទីយ៉ា ផលិតដោយ សាទីយ៉ា និងលោក ផល វឌ្ឍនៈ។

ចង់ដឹងថាបទនេះពីរោះមានខ្លឹមសារទាក់ទាញ យ៉ាងណាសូមទស្សនាវីដេអូទាំងស្រុង៖
