ត្បូងឃ្មុំ ៖ ជនសង្ស័យចំនួន៧នាក់ ស្រី១នាក់ ត្រូវបានកម្លាំងនគរបាលស្នងការខេត្តត្បូងឃ្មុំ កម្លាំងអធិការដ្ឋាន រួមសហការជាមួយកម្លាំងអាវុធហត្ថស្រុកពញាក្រែក ធ្វើការបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រួមជាមួយវត្ថុតាងមួយចំនួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចការដ្ឋានកំពុងសាងសង់មួយកន្លែង ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញស្នងការខេត្ត កម្លាំងអធិការដ្ឋានស្រុក រួមសហការជាមួយកម្លាំងអាវុធហត្ថស្រុកពញាក្រែក ក្រោមការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបចាប់ជនសង្ស័យត្រង់ចំណុចការដ្ឋានសំណង់ខាងលើ ឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ស្រី១នាក់ ដកហូតបានថ្នាំញៀនចំនួន៣០កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ក្រោយបង្ក្រាបចាប់ខ្លួនបាន ជនសង្ស័យនិងវត្ថុតាង នាំយកទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកពញាក្រែក កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ អាចារ្យលាក់

Share.