ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា បានឈានដល់សប្តាហ៍ទី២២ ហើយដោយនៅរសៀល និងល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះមានការប្រកួតចំនួន៣គូ នឹងធ្វើឡើងនៅ៣កីឡដ្ឋានផ្សេងគ្នា ខណៈជំនួបក្រុមបឹងកេត ប៉ះ វិសាខា ជាជំនួបធំប្រចាំសប្តាហ៍ទី២២នេះ។

កម្មវិធីប្រកួតសប្តាហ៍ទី២២ (ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥)

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី២១

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.