តាកែវ ៖ ជនសង្ស័យចំនួន១០នាក់ សកម្មលទច ប្លន់ម៉ូតូ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការខេត្តតាកែវ កម្លាំងអធិការដ្ឋានស្រុកបាទី សហការស្រាវជ្រាវតាមបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីចូលធ្វើសកម្មភាពលួចម៉ូតូ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរោងចក្រមួយកន្លែងក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី  ខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង១០នាក់ បង្ក្រាបចាប់ខ្លួនបាន សកម្មលួច ប្លន់ ម៉ូតូ តែងធ្វើសកម្មភាពនៅខេត្តតាកែវ កំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ ហើយសកម្មភាពលើកចុងក្រោយ ចូលបន្លំលួចម៉ូតូមួយគ្រឿងរបស់កម្មកររោងចក្រ ផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

បន្ទាប់ពីកម្លាំងជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនបានបន្តបន្ទាប់ចំនួន១០នាក់ រួមជាមួយវត្ថុតាងជាច្រើនទៀត នាំយកទៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមផ្លូវច្បាប់ ៕

Share.