កណ្តាល÷ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ សហការជាមួយរដ្ឋបាលសង្កាត់ បានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាេក្មងទំនើង និងបញ្ហាផ្សេងៗ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ តាមភូមិសង្កាត់ និង តាមបណ្តាគ្រឹះស្ថានអប់រំ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ។ល។

នគរបាលក្រុងតាខ្មៅយើងបានជម្រុញអោយពលរដ្ឋមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន រាយការណ៍រាល់បញ្ហាសន្តិសុខសង្គម អំពើរចោរកម្មលួចឆក់ប្លន់ រួមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សំណើរកិច្ចអន្តរាគមន៍បន្ទាន់សូមទំនាក់ទំនង ចូលក្នុងគ្រុបតេលេក្រាម អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឬក្រុមការងាររងចាំប្រតិកម្មឆ្លើយតបជូនបានយ៉ាងឆាប់រហ័យ ២៤ម៉/២៤ម៉ ។

អត្ថបទ÷កណ្តាល

Share.