ពានរង្វាន់បាល់ទះតេជោលីគ (Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ បានឈានដល់ការប្រកួតថ្ងៃចុងក្រោយជុំទី២ ហើយនៅថ្ងៃទី១៦ កុម្ភ:នេះ ដែលនឹងត្រូវរកឃើញក្រុមចំនួន ២នឹងធ្លាក់ចេញ ខណ: ៤ក្រុមទៀតនឹងត្រូវឡើងទៅកាន់វគ្គបន្ត (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)។

កម្មវិធីប្រកួត ថ្ងៃទី១៦ កុម្ភ: ២០២៥នេះ៖

លទ្ធផលជុំទី២ សប្ដាហ៍ទី៥ ថ្ងៃទី១៥ កុម្ភ: ២០២៥៖

តារាងចំណាត់ថ្នាក់ ជុំទី២ សប្ដាហ៍ទី៥ ថ្ងៃទី១៥ កុម្ភ: ២០២៥៖

ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ បានកែប្រែរូបមន្តប្រកួតថ្មី ដោយក្រុមទាំង ៨នឹងប្រកួតគ្នាចំនួន ២ជុំ ដោយជុំទី១ ក្រុមដែលមានពិន្ទុតិចជាងគេត្រូវកាត់ចេញ។ ជុំទី២ ក្រុមទាំង៦ នឹងត្រូវប្រកួតគ្នា ១ជុំទៀត ដើម្បីរកក្រុមដែលមានពិន្ទុខ្ពស់ ៤ក្រុមឡើងទៅកាន់វគ្គពាកណ្ដាកផ្ដាច់ព្រ័ត្រ។
ខណ:នៅថ្ងៃនេះ គឺជាការប្រកួតជុំទី២ ថ្ងៃចុងក្រោយ ខណ:វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតនៅថ្ងៃទី២២ ខែកុម្ភ: និងវគ្គផ្ដាច់ព្រ័ត្រ ប្រកួតនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ បានចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

