ហ្វីលីពីន គឺជាប្រទេសតែ១ពីតំបន់អាស៊ាន ដណ្ដើមបានមេដាយមាស ខណ: ថៃបានមេដាយសំរឺទ្ធ ១គ្រឿង រីឯម្ចាស់ផ្ទះចិន ឈរនៅចំណាត់ថ្នាក់លេខ១ ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ Asian Winter Games លើកទី៩ នៅទីក្រុង Harbin ប្រទេសចិន ក្រោយបិទបញ្ចប់ កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥។

ក្នុងចំណោមមេដាយដែលអត្តពលិកដណ្ដើមបានសរុប ១៩២គ្រឿង ចិនដណ្ដើមបាន ៨៥គ្រឿង កូរ៉េខាងត្បូង ដណ្ដើមបាន ៤៥គ្រឿង និងជប៉ុន ដណ្ដើមបាន ៣៧គ្រឿង ខណ:កាហ្សាកស្ថាន ដណ្ដើមបាន ២០គ្រឿង ក្រៅពីនេះមាន ហ្វីលីពីន អ៊ូបេហ្គីស្ថាន កូរ៉េខាងជើង ចិនតៃបុិ និងថៃ បាន ១គ្រឿងដូចគ្នា។
តារាងចំណាត់ថ្នាក់ មេដាយ តាមប្រទេសដណ្ដើមបាន ក្នុងព្រឹត្តិការណ៍ Asian Winter Games លើកទី៩ នៅទីក្រុង Harbin ប្រទេសចិន៖

ហ្វីលីពីន ជាប្រទេសពីតំបន់អាស៊ាន តែមួយដែលអាចដណ្ដើមបានមេដាយមាស ១គ្រឿង ពីព្រឹត្តិការណ៍ Asian Winter Games លើកទី៩ នៅទីក្រុង Harbin ប្រទេសចិន ក្នុងប្រភេទវិញ្ញាសារ Curling ក្រុមបុរស កាលពីថ្ងៃទី១៤ កុម្ភ:។

ដោយឡែកអត្តពលិកថៃ-បារាំង Paul Henri Vieuxtemps គឺជាអត្តពលិកតែម្នាក់ពីតំបន់អាស៊ាន ដែលដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតវិញ្ញាសាជិះស្គីលើទឹកកក ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ Asian Winter Games លើកទី៩ នៅទីក្រុង Harbin ប្រទេសចិន កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភ: ឆ្នាំ២០។

ដោយលែកសម្រាប់កម្ពុជា បានបញ្ចូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡារំអិលលើទឹកកកកម្ពុជា មានចំនួន ៩រូបចូលរួម ក្នុងព្រឹត្តិការណ៍ 2025 Asian Winter Games នៅប្រទេសចិន តែមិនទទួលបានមេដាយឡើយ។
គួរបញ្ជាថា ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាឆ្នាំ២០២៥ (2025 Asian Winter Games) នេះជាលើកទី៩ ដោយមានក្រុមអត្តពលិកមកពី ៣៤ប្រទេស មកពីជុំវិញពិភពលោក មកប្រកួតប្រជែងលើ ១១ប្រភេទកីឡា ស្មើនឹង៦៤វិញ្ញាសា ក្នុងនោះប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ១ ២៧៥នាក់។ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ឆ្នាំ២០២៥ (2025 Asian Winter Games) បានចាប់ជាផ្លូវការនៅថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន៕


